តំបន់ត្បាញសូត្រខេត្តកណ្តាល ​ស្ថិតនៅតាមបណ្តោយឆ្នេរកោះ២ នៃទន្លេមេគង្គ ក្នុងស្រុកមុខកំពូល ​និង​ស្រុកខ្សាច់កណ្តាល ដែលមានអ្នកត្បាញប្រហែល ៦,០០០នាក់​។ អ្នកទាំងនោះមានឯកទេសកម្ម ខ្លាំងក្នុងការ ផលិតហូល​ ផាមួង ​ចរបាប់ ​ប្រើសំរាប់កាត់សំលៀកបំពាក់បុរស-ស្ត្រី។ តាមប្រពៃណីផលិតផលទាំងនោះត្រូវ ផលិតពីសូត្រខ្មែរសុទ្ធ​សាធ ប៉ុន្តែអ្នកត្បាញក្នុង​ខេត្តកណ្តាល​ភាគច្រើនបានប្រើប្រាស់អំបោះសសៃដែលមាន ស្រាប់ ​ព្រោះវាងាយស្រួលក្នុងការផលិតនិងមិនខាតពេល

-ទីផ្សារៈ ឈ្មួញកណ្តាលមានច្រើន​ ពួកគេបានធ្វើកិច្ចទំនាក់ទំនង់យ៉ាងជិតស្និត​ និងធ្វើកិច្ចសន្យាជាមួយអ្នកត្បាញ ដើម្បីយក​ផលិតផលសំរេចមកដាក់លក់នៅលើទីផ្សារ ក្នុងហាងដែលមានច្រើនកន្លែងក្នុងរាជធានីភ្នំពេញ

ទំនាក់ទំនងពាណិជ្ជកម្ម

១-មន្ទីរពាណិជ្ជកមខេត្តកណ្តាល     ផ្លូវ ២០៦ អាគារ ១៣០ ភូមិតាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ទូរស័ព្ទ ០២៣ ៩៨៣ ២៧៩ / ០១២ ៩១២ ៧៧៦ / ០១២ ៨៤១ ៨៧៥

២-ហាងលក់ហូល​ផាមួង ​និងសំពត់គ្រប់ប្រភេទ​ ស្រីអូន តូបលេខ ​C១/៦២៤-៦២៥ ផ្សារអូឡាំពិក​ទូរស័ព្ទ០១២៨៦៦៥៦០

Related Items